(ប្រទេសចិន)-ផ្លូវល្បឿនលឿនប្រវែង ៣៤៣ គីឡូម៉ែត្រ ឆ្លងកាត់សមុទ្រខ្សាច់ស៊ីនជាំង (XinJiang) ត្រូវបានស្ថាបនារួចរាល់ និងគ្រោងដាក់ឱ្យដំណើរការពាណិជ្ជកម្មចាប់ពីចុងឆ្នាំនេះ។
ដំណើរការស្ថាបនាគម្រោងផ្លូវហាយវេឆ្លងកាត់សមុទ្រខ្សាច់ដំបូងគេនៅតំបន់ស្វយ័តស៊ីនជាំង ដែលត្រូវបានបង្ហើយចប់សព្វគ្រប់កាលពីថ្ងៃទី ១៩ វិច្ឆិកា អាចត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីចុងឆ្នាំ ២០២។
ផ្លូវល្បឿនលឿន S21 Altay-Urumqi មានប្រវែងសរុប ៣៤៣ គីឡូម៉ែត្រ តភ្ជាប់តំបន់ Altay ជាមួយនឹងទីក្រុងរដ្ឋបាល Urumqi ក្នុងនោះមានជាង ១៥០ គីឡូម៉ែត្រ ឆ្លងកាត់សមុទ្រខ្សាច់។
សងខាងផ្លូវល្បឿនលឿននេះក៏នៅមានគម្រោងគ្រប់គ្រងខ្សាច់ ដោយប្រើប្រាស់ប្រព័ន្ទសំណាញ់ចំបើងផងដែរ រីឯផ្លូវសម្រាប់សត្វព្រៃធ្វើដំណើរក៏ត្រូវបានសាងសង់តាមបណ្ដោយផ្លូវនេះ។
ផ្លូវហាយវេដ៏វែងមួយខ្សែនេះ ប្រើប្រាស់កៅស៊ូពិសេសៗជាច្រើនប្រភេទ ដើម្បីសម្របទៅតាមលក្ខខណ្ឌភូមិសាស្ត្រនៃតំបន់នីមួយៗ។
ជាមួយនឹងការរចនាដែលអាចឱ្យបើកបរក្នុងល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង ផ្លូវល្បឿនលឿននេះនឹងជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើររវាង Altay និង Urumqi ចុះមកនៅត្រឹម ៤ ម៉ោងប៉ុណ្ណោះ៕