ឯកអគ្គរដ្ឋទូតថ្មីរបស់ ប្រទេសឆែក បានសន្យាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាមួយ កម្ពុជា បន្ថែមទៀត ក្រោយវិបត្តជំងឺកូវីដ-១។
ឯកឧត្តម ម៉ាទីន វែវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានថ្លែងដូចខាងលើនៅក្នុងជំនួបពិភាក្សាជាមួយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែលត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ២៩ វិច្ឆិកា ២០២១ នៅឯវិមានរដ្ឋសភាជាតិ។
ប្រទេសឆែក បានផ្តល់ជំនួយទ្វេភាគីមក កម្ពុជា ជាច្រើន ទាក់ទងនឹងវិស័យសុខាភិបាល និងវិស័យអប់រំ។ សាធារណរដ្ឋឆែក ក៏នៅតែផ្តល់ជំនួយមនុស្សធម៌មក កម្ពុជា បន្តបន្ទាប់ទៀត ពិសេសគឺការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការរបស់ កម្ពុជា ឱ្យបានទៅសិក្សានៅប្រទេសនេះ។ ឆែក បានរួមចំណែកអភិវឌ្ឍន៍នៅ កម្ពុជា យ៉ាងច្រើន តាំងពីអតីតឆេកូស្លូវ៉ាគី រហូតដល់បច្ចុប្បន្ន។ នេះបើតាម សម្ដេច ប្រធានសភាជាតិ កម្ពុជា។