ក្រុមហ៊ុនឥណ្ឌូនេស៊ី មួយ ដែលមានឯកទេសខាងផ្គត់ផ្គង់ទិន្នន័យ Cloud Computing ទើបតែក្លាយជាម្ចាស់ IPO ដែលមានការវិវឌ្ឍល្អបំផុតក្នុងពិភពលោក នាឆ្នាំ ២០២។ រាប់ចាប់ពីពេលបានឡើងផ្សារហ៊ុនកាលពីខែមករា ២០២១ មូលបត្រនេះបានកើនឡើងជាង ១០០ ដង។
កាលពីថ្ងៃទី ៦ មករា ក្រុមហ៊ុន DCI Indonesia (PT DCI Indonesia Tbk) បានចូលផ្សារហ៊ុនជាផ្លូវការ បន្ទាប់ពី IPO បានសម្រេចជោគជ័យ និងប្រមូលទុនបាន ១៥០ ពាន់លាន រូពៀ (ប្រហែល ១០.៥ លានដុល្លារអាម៉េរិក)។ ចាប់ពីពេលនោះមក មូលបត្រ DCI បានកើន ១០,៨៥២% ក្លាយជាមូលបត្រដែលមានកំណើនលឿនបំផុតនៅលើផ្សារហ៊ុនឥណ្ឌូនេស៊ី ឈរលំដាប់ទីពីរ ដោយរួមចំណែកក្នុងកំណើន ១២% នៃសន្ទស្សន៍ Jakarta Composite Index ចាប់ពីដើមឆ្នាំមកទល់នឹងពេលនេះ។
DCI មានភាគហ៊ុនចំនួន ១១% ដែលជាកម្មសិទ្ធិរបស់ Anthoni Salim មហាសេដ្ឋីដែលរកស៊ីក្នុងវិស័យជាច្រើន ចាប់ពីអាហារ រហូតដល់ទូរគមនាគមន៍ និងអចលនទ្រព្យ។
មិនត្រឹមតែ DCI នោះទេ ក្រុមមូលបត្របច្ចេកវិទ្យានៅលើផ្សារហ៊ុនឥណ្ឌូនេស៊ី ក៏បានឡើងថ្លៃខ្ពស់ជាងមុន ៤ ដងផងដែរ៕