ផ្សារមូលបត្រកម្ពុជា នាថ្ងៃទី ២៦ វិច្ឆិកា នេះ បានឱ្យដឹងថា ផ្សារមូលបត្រកម្ពុជា (ផមក) និងផ្សារមូលបត្រសៀងហៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅក្នុងថ្ងៃដដែលនេះ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ផមក និងលោក ឆៃ ជានឈុន (CAI Jianchun) ប្រធាននាយកនៃផ្សារមូលបត្រសៀងហៃ ដែលជាតំណាងរបស់ផ្សារមូលបត្រទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះពីចំងាយ តាមរយៈប្រព័ន្ធវីដេអូ។
ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនរួមមាន៖
-ការចែករំលែកព័ត៌មានទៅវិញទៅមក
-ការសិក្សាស្រាវជ្រាវរួមគ្នា
-ការផ្លាស់ប្តូរបុគ្គលិក និង
-ការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗ ជាដើម។