ស្ពាន ម៉ុងសេន (Cau Mong Sen) ដែលស្ថិតនៅក្នុងខេត្តឡាវកាយ (Lao Cai) ភាគខាងជើងប្រទេសវៀតណាម កំពុងត្រូវបានសាងសង់ដំណាក់កាលចុងក្រោយដើម្បីអាចសម្រេចជាស្ថាពរនៅចុងខែធ្នូ 2021។
តាមគម្រោង ស្ពាននេះនឹងត្រូវបានសាងសង់រួចរាល់នៅថ្ងៃទី 31 ធ្នូ 2021។ បច្ចុប្បន្ន ក្រុមអ្នកវិនិយោគកំពុងញាប់ដៃញាប់ជើងដើម្បីបង្ហើយការងារចុងក្រោយ ឱ្យត្រូវតាមពេលវេលា។
ក្រោយការសាងសង់រយៈពេល 2 ឆ្នាំ គម្រោងស្ពាន ម៉ុងសេន ដែលប្រើប្រាស់ទុនវិនិយោគជាង 450 ពាន់លានដុង (ជាង 19 លានដុល្លារអាម៉េរិក) សាងសង់សម្រេចបាន 90% រួចហើយ ធៀបនឹងការគ្រោងទុក។
ស្ពាន ម៉ុងសេន គឺជាស្ពានឆ្លងកាត់តំបន់គោកដែលមានបង្គោលខ្ពស់ជាងគេបង្អស់នៅ ប្រទេសវៀតណាម។
ស្ពានដែលមានគន្លងសម្រាប់រថយន្តចំនួន 4 នេះ មានប្រវែងជាង 600 ម៉ែត្រ ទទឹង 14.5 ម៉ែត្រ និងមានបង្គោលទ្រចំនួន 5។ ស្ពាននេះត្រូវបានសម្ពោធការដ្ឋានសាងសង់កាលពីដើមខែកុម្ភៈ 2020៕