(សហរដ្ឋអាម៉េរិក)-ចាប់ពីសប្ដាហ៍នេះ ប្រជាជនដែលរស់នៅក្នុងទីក្រុង Utquagvik នឹងត្រូវឆ្លងកាត់ «រាត្រីតំបន់ប៉ូល» ដែលអូសបន្លាយពេលរហូតដល់ 66 ថ្ងៃ ដោយពុំមានពន្លឺព្រះអាទិត្យ។
Utqiagvik គឺជាទីក្រុងនៅប៉ូលខាងជើងរបស់ សហរដ្ឋអាម៉េរិក ដែលជាតំបន់រស់នៅរបស់មនុស្សជាង 4,000 នាក់។ ទីក្រុងនៃរដ្ឋ Alaska នេះ មានរហ័សនាមជាច្រើន រួមមាន «ដំបូលផ្ទះរបស់ពិភពលោក» និង «ចំនុចចាប់ផ្ដើមនៃបម្រែបម្រួលអាកាសធាតុ»។
ចាប់ពីសប្ដាហ៍នេះ Utqiagvik នឹងត្រូវឆ្លងកាត់ «រាត្រីតំបន់ប៉ូល» រយៈពេល 66 ថ្ងៃ។ ដោយពុំមានពន្លឺថ្ងៃ សីតុណ្ហភាពនៅទីនេះនឹងចុះត្រជាក់ខ្លាំង។ Utqiagvik មានសីតុណ្ហភាពទាបជាង 0 អង្សាសេ រយៈពេល 160 ថ្ងៃ។ ដូច្នេះ ថ្ងៃបន្ទាប់ ព្រះអាទិត្យ នឹងរះឡើងនៅឯនាយជើងមេឃ នៅថ្ងៃទី 22 មករា 2022។
ពលរដ្ឋនៅ Utqiagvik នៅតែបន្តរស់នៅតាមធម្មតាក្នុងគ្រាមិនមានពន្លឺព្រះអាទិត្យ។ «មេឃងងឹតនៅពេលអ្នកត្រលប់មកផ្ទះនៅថ្ងៃត្រង់។ អ្នកត្រូវបើកភ្លើងហ្វានៅវេលាថ្ងៃត្រង់ដើម្បីបរឡានមកផ្ទះ។ ប្រការនេះខុសបន្តិចធៀបនឹងពលរដ្ឋដែលរស់នៅក្នុងរដ្ឋចំនួន 48 ផ្សេងទៀតរបស់ សហរដ្ឋអាម៉េរិក» Myron McCumber ម្ចាស់ផ្ទះសំណាក់មួយកន្លែងនៅក្នុងទីក្រុង Utqiagvik ប្រាប់ពីបទពិសោធន៍ក្នុងការរស់នៅ។
ភាគច្រើននៃប្រជាជនរស់នៅក្នុងខណ្ឌ North Slope របស់ Alaska គឺជាជនជាតិដើម Inupiat (Iñupiaq) ដែលពួកគេបានរស់នៅទីនេះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ក្នុងប្រវត្តិសាស្ត្រ ពួកគេអាចរក្សាជីវិតរស់នៅក្នុងសីតុណ្ហភាពមហាត្រជាក់បានក៏ដោយសារការនេសាទត្រីបាឡែន សត្វរមាំង ត្រីនាគ តោសមុទ្រ និងបក្សាបក្សី។
យោងតាមសារព័ត៌មាន Business Insider ប្រជាជននៅតំបន់ Utqiagvik ភាគច្រើនរស់នៅដាច់ដោយឡែកពីដំណើរការពាណិជ្ជកម្មនៅក្នុងរដ្ឋចំនួន 48 ផ្សេងទៀតរបស់ អាម៉េរិក។ ទីក្រុង Utquagvik ទាំងមូលដែលមានប្រជាជនសរុបប្រមាណ 4,500 នាក់ ប៉ុន្តែ មានផ្ទះត្រឹមតែ 5 ខ្នងប៉ុណ្ណោះ៕