គេហទំព័រចំនួន 79 ត្រូវបានអាជ្ញាធរ កម្ពុជា សម្រេចបិទខ្ទប់ ក្រោយពីបានរកឃើញថា ពួកគេបានប្រតិបត្តិការ និងផ្ដល់សេវាលេងល្បែងស៊ីសងខុសច្បាប់ ដោយប្រើប្រាស់ប្រព័ន្ធអនឡាញនៅ កម្ពុជា។
ចំណាត់ការនេះត្រូវបានធ្វើឡើងដោយមានកិច្ចសហការរវាង និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) និងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ និយ័តករទូរគមនាគមន៍កម្ពុជា។
ន.ទ.ក ក៏បានអំពាវនាវឱ្យមានការរាយការណ៍ដល់អាជ្ញាធរផងដែរ នូវគេហទំព័រទាំងឡាយណាដែលរកស៊ីខាងល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណិតនៅ កម្ពុជា តាមរយៈទូរស័ព្ទ 6789 ឬបណ្ដាញសង្គម Facebook ៖ «និយ័តករទូរគមនាគមន៍កម្ពុជា-Telecommunication Regulator of Cambodia»។