រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីទទួលយក ពលរដ្ឋអាហ្វហ្កានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារមកស្នាក់នៅបណ្តោះអាសន្នក្នុង ប្រទេសកម្ពុជា។
យោងតាមសេចក្ដីសម្រេចដែលបានចុះថ្ងៃទី 15 វិច្ឆិកា 2021 «គណៈកម្មការចំពោះកិច្ចដើម្បីទទួលយក ពលរដ្ឋអាហ្វហ្កានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារមកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា» នេះ នឹងត្រូវបានដឹកនាំដោយ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។
ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោម៖