ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសបុគ្គលិកអប់រំ គ្រូឧទ្ទេស និងគ្រូបង្រៀន ចូលរៀនថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកអប់រំបច្ចេកវិទ្យាព័ត៌មាននៅ ប្រទេសកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្សផ្នែកព័ត៌មានវិទ្យា សម្រាប់បម្រើការនៅ កម្ពុជា។
អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ផ្នែកការអប់រំបច្ចេកវិទ្យាព័ត៌មាន ( ITC education ) នឹងត្រូវបានផ្ដល់ជូនបេក្ខភាពប្រលងជាប់ចំនួន 15 កន្លែងឱ្យទៅបន្តការសិក្សារយៈពេល 17 ខែ ដែលចាប់ពីខែកុម្ភៈ ឆ្នាំ 2022 ដល់ខែមិថុនា ឆ្នាំ 2023 នៅសាកលវិទ្យាល័យអប់រំកូរ៉េ (Korea National University of Education: KNUNE) នៃប្រទេសកូរ៉េខាងត្បូង ដោយមានកិច្ចសហការរវាង ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារសហការប្រតិបត្តិអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅប្រទេសកម្ពុជា។
ការទទួលពាក្យនឹងត្រូវផុតកំណត់នៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2021។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទ លេខ 012 697 117 ឬ អ៊ីមេល៖ [email protected] ។