មនុស្សរាប់សែននាក់នៅ រដ្ឋធានីប៉េកាំង ប្រទេសចិន នាំគ្នាចេញទៅគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ដែលគ្របដណ្ដប់ដោយព្រឹលពណ៌សក្បុស នៅពេលរដ្ឋធានីនេះមានព្រឹកធ្លាក់នៅដើមរដូវ។
រដ្ឋធានីប៉េកាំង មានព្រឹលធ្លាក់ដំបូងកាលពីថ្ងៃទី 6 វិច្ឆិកា ឆាប់ជាង 23 ថ្ងៃ ធៀបនឹងឆ្នាំមុន។ សីតុណ្ហភាពកាលពីយប់ថ្ងៃទី 7 វិច្ឆិកា ចុះទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លង។ សីតុណ្ហភាពជាមធ្យម ចាប់ពី 1 ដល់ 2 អង្សាសេ នៅពេលថ្ងៃ និងពី -5 ដល់ -4 អង្សាសេនៅពេលយប់។
នាយកដ្ឋានឧតុនិយមរបស់ ប្រទេសចិន កាលពីថ្ងៃទី 7 វិច្ចិកា បានព្រមានថា ព្យុះព្រឹលកើតមាននៅភាគឦសានប្រទេស ក្នុងនោះមានតំបន់ខ្លះព្រឹកធ្លាក់កម្រាស់ 45 ម.ម ក្នុងរយៈពេល 24 ម៉ោង ខណៈនៅពាសពេញភាគខាងជើង មានព្រឹលធ្លាក់ខ្លាំង។