នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្ដីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី 8 វិច្ឆិកា នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា អនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបមង្គលការឡើងវិញដោយអាចទទួលភ្ញៀវច្រើន ប៉ុន្តែ ត្រូវមានកំណត់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋ ត្រូវតែមានការកំណត់ទៅលើចំនួនភ្ញៀវដែលចូលរួម មិនឱ្យលើសពី 200 នាក់ ដែលចំនួននេះមិនរាប់ទាំងអ្នកផ្តល់សេវាកម្ម (អ្នករៀបចំ) នានានោះទេ។
គួររំលឹកថា កន្លងមក ដោយសារតែ COVID-19 កម្ពុជា បានសម្រេចផ្អាកពិធីរៀបការដែលមានមនុស្សច្រើនចូលរួម ដោយគ្រាន់តែអនុញ្ញាតឱ្យសែនព្រេនតាមប្រពៃណី។ ក្រោយមក នៅពេលតួលេខអ្នកជំងឺវីរុស COVID-19 បានថយចុះក្រោម 100 នាក់ រដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យរៀបការ ប៉ុន្តែ មិនឱ្យមានអ្នកចូលរួមលើសពី 50 នាក់។