យោងតាមការគណនារបស់សារព័ត៌មាន CNBC បើសិនជាអ្នកបានវិនិយោគទៅលើក្រុមហ៊ុន Tesla កាលពីខែវិច្ឆិកា ឆ្នាំ 2020 ក្នុងគ្រាដែលមូលបត្រនេះមានតម្លៃជាង 400 ដុល្លារអាម៉េរិក មកដល់បច្ចុប្បន្ន ខ្ទង់វិនិយោគរបស់អ្នកនឹងកើនឡើងច្រើនជាងមុន 3 ដង។
មូលបត្រ Tesla កំពុងតែកើនឡើងយ៉ាងខ្ពស់គួរឱ្យចាប់អារម្មណ៍ បើទោះជាមានព័ត៌មានមិនល្អខ្លះក្នុងរយៈពេលកន្លងទៅថ្មីៗនេះ ដូចជា ប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តជួបបញ្ហា ឬ Hertz មិនទាន់ចុះកិច្ចព្រមព្រៀងទិញរថយន្ត Tesla 10,000 គ្រឿងជាដើម។
តម្លៃមូលបត្រ Tesla បានកើនឡើងជាង 50% រាប់ចាប់ពីដើមខែតុលា ហើយតម្លៃមូលធនទីផ្សារក៏កើនឡើងដល់ជាង 1.2 លានលាន (ទ្រីលាន) ដុល្លារអាម៉េរិក។ Tesla បានយកឈ្នះលើ Toyota ហើយបច្ចុប្បន្នគឺជាក្រុមហ៊ុនផលិតរថយន្តដែលមានមូលធនទីផ្សារធំជាងគេលំដាប់ទីមួយក្នុងពិភពលោក។ តម្លៃមូលធនទីផ្សាររបស់ Toyota កំពុងស្ថិតនៅត្រឹមជិត 900 ពាន់លានដុល្លារ។
ប៉ុន្តែ Tesla ក៏ជាមូលបត្រមួយក្នុងចំណោមមូលបត្រដែលត្រូវគេលក់ចោលច្រើនបំផុតនៅ Wall Street។ ដូច្នេះ អ្នកជំនាញមួយចំនួនអះអាងថា ការឡើងថ្លៃរបស់មូលបត្រ Tesla ទំនងជានឹងមិននាំមកនូវលទ្ធផលល្អប៉ុន្មាននោះទេ។
យោងតាមការគណនារបស់សារព័ត៌មាន CNBC បើសិនជាអ្នកបានវិនិយោគទៅលើក្រុមហ៊ុន Tesla កាលពីខែវិច្ឆិកា ឆ្នាំ 2020 ក្នុងគ្រាដែលមូលបត្រនេះមានតម្លៃជាង 400 ដុល្លារអាម៉េរិក មកដល់បច្ចុប្បន្ន ខ្ទង់វិនិយោគរបស់អ្នកនឹងកើនឡើងច្រើនជាងមុន 3 ដង។ ខ្ទង់វិនិយោគ 1,000 ដុល្លារកាលពីថ្ងៃទី 2 វិច្ឆិកា ឆ្នាំ 2020 នឹងមានតម្លៃប្រហែល 2,940 ដុល្លារ ស្មើនឹងអត្រាចំណេញ 193%។
បើសិនជាវិនិយោគបានឆាប់ជាង ផលចំណេញដែលអ្នកទទួលបានក៏កាន់តែច្រើន។ កាលពី 5 ឆ្នាំមុន ពោលគឺនៅថ្ងៃទី 2 វិច្ចិកា ឆ្នាំ 2016 Tesla ត្រូវបានជួញដូរក្នុងរង្វង់ប្រហែល 38 ដុល្លារ/ហ៊ុន។ ខ្ទង់វិនិយោគ 1,000 ដុល្លារ នឹងកើនឡើង 3,025% ស្មើនឹង 31,286 ដុល្លារ គិតមកដល់ដំណាច់ថ្ងៃទី 3 វិច្ឆិកា ឆ្នាំ 2021។
បើសិនអ្នកវិនិយោគទៅលើ Tesla ក្នុងឆ្នាំ 2011 នោះប្រាក់ចំណេញនឹងមានលេខចំនួន 5 ខ្ទង់។ ខ្ទង់វិនិយោគ 1,000 ដុល្លារទៅលើ Tesla ចាប់ពីខែវិច្ឆិកា ឆ្នាំ 2011 ដល់បច្ចុប្បន្ន នឹងមានតម្លៃជាង 204,000 ដុល្លារ ដោយអត្រាផលចំណេញឡើងដល់ជាង 20,000% នៅពេលតម្លៃមូលបត្រកើនពី 5.74 ដុល្លារ ឡើងដល់ 1,229 ដុល្លារ/ហ៊ុន ក្នុងរយៈពេល 10 ឆ្នាំកន្លង៕