បើនិយាយឱ្យលើសបន្តិច ប្រាក់ទាំងអស់របស់មហាសេដ្ឋីអាម៉េរិក ដើមកំណើតអាហ្វ្រិក លោក Elon Musk បើទោះយកទៅដុតក៏មិនងាយនឹងអស់ដែរ។
ក្នុងពេលបច្ចុប្បន្ន លោក Elon Musk គឺជាអ្នកមានជាងគេបង្អស់ក្នុងពិភពលោក។ ជាមួយនឹងទ្រព្យជាង 300 ពាន់លានដុល្លារអាម៉េរិក (ជាក់ស្ដែងគឺ 315.6 ពាន់លានដុល្លារ) លោក Musk មានជាងមហាសេដ្ឋី Jeff Bezos រហូតដល់ 100 លានដុល្លារអាម៉េរិក។
ប៉ុន្តែ តើប្រាក់ចំនួន 315 ពាន់លានដុល្លារ ច្រើនដល់កម្រិតណា? បើសិនជាប្រាក់ចំនួន 315 ពាន់លានដុល្លារខាងលើជារបស់អ្នក ហើយក្នុងមួយថ្ងៃ អ្នកចាយអស់ 10,000 ដុល្លារ តើអ្នកនឹងត្រូវប្រើពេលប៉ុន្មានឆ្នាំ ដើម្បីចាយឱ្យអស់ប្រាក់នេះ?
តាមការគណនា អ្នកនឹងត្រូវប្រើពេលប្រមាណរហូតដល់ជាង 315,00,000 ថ្ងៃ ដែលស្មើនឹង 86,300 ឆ្នាំ ទើបអាចចាយអស់ប្រាក់ចំនួន 315 ពាន់លានដុល្លារនេះ។ សូមបញ្ជាក់ថា តួលេខនេះ គ្រាន់តែជាការគណនាក្រៅផ្លូវការប៉ុណ្ណោះ ហើយវាអាស្រ័យទៅលើតម្លៃពិតនៃទ្រព្យរបស់មហាសេដ្ឋី Elon Musk។
មហាសេដ្ឋី Elon Musk (Elon Reeve Musk FRS) មានសញ្ជាតិចំនួន 3 គឺ អាម៉េរិក កាណាដា និងអាហ្វ្រិកខាងត្បូង។ បច្ចុប្បន្ន លោកមានអាយុ 50 ឆ្នាំ។ លោក Musk តែងតែជាទីចាប់អារម្មណ៍របស់សាធារណជន មិនថានៅលើបណ្ដាញសង្គម មិនថានៅលើទំព័រសារព័ត៌មាន។ លោកគឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអវកាស SpaceX និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla៕