ដំណឹងខាងលើនេះគឺយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
«នៅពេលនិយាយដល់ទីតាំងបុរាណ អ្នកទេសចរណ៍នឹងមិនចង់រំលងចោលរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើង នៃ ប្រទេសកម្ពុជា សោះឡើយ។ រមណីយដ្ឋានអង្គរ បង្កប់ទៅដោយវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ 4 ធំៗ និងប្រាសាទតាព្រហ្ម ជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយរុក្ខជាតិធំៗ និងខ្ពស់» Touropia រៀបរាប់ដូច្នេះ។
ក្រៅពីរមណីយដ្ឋានអង្គរ កម្ពុជា ក៏នៅមានខេត្ត ព្រះសីហនុ ផងដែរ ដែលបានជាប់ចំណាត់ថ្នាក់លេខ 28 ខណៈ រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ 20។
ចំណាត់ថ្នាក់លេខពីរ ក្នុងចំណោមទីកន្លែងល្អបំផុត សម្រាប់ដំណើរទេសចរណ៍ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទៅលើ កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី។ ចំណែកឆ្នេរសមុទ្រហាឡុង នៃប្រទេសវៀតណាម បានជាប់លេខបី៕