សារសំឡេងពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន ទាក់ទងនឹងការប្រើប័ណ្ណចាក់វ៉ាក់សាំងថតចម្លងសម្រាប់សិស្សានុសិស្សនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2021 បន្ទាប់ពីមានការអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញក្រោយពីយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជុំទីមួយទទួលបានជោគជ័យ។
នៅក្នុងសារជាសំឡេងនេះ ប្រមុខរដ្ឋាភិបាល បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ រៀបចំអនុញ្ញាតឱ្យប្រើប័ណ្ណចាក់វ៉ាក់សាំងថតចម្លងសម្រាប់សិស្សានុសិស្សយកទៅសាលារៀនដើម្បីការពារការបាត់បង់ ឬខូចខាតច្បាប់ដើមនៃប័ណ្ណចាក់វ៉ាក់សាំង។
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី 1 ខែវិចិ្ឆកា ឆ្នាំ 2021 រួមមាន៖
– អាយុ 6 ឆ្នាំ – 11 ឆ្នាំ = 101.46%
– អាយុ 12 – 17 ឆ្នាំ = 97.93%
– អាយុ 18 ឆ្នាំ ឡើងទៅ = 100.05%