ខុសពី «កំពូលរថយន្ត» មុនៗដែលជាស្នាដៃរបស់ខ្លួន រថពាសដែក EBR 105 ថ្មីដែលធ្វើពីឈើនេះត្រូវបានច្នៃឡើងដោយយោងទៅតាមលំនាំនៃរថយន្ត Mitsubishi។
ក្រោយពីមានឈ្មោះល្បីទាក់ទងនឹងផលិតផលធ្វើពីឈើ ថ្មីៗនេះ បុរសជនជាតិវៀតណាម ម្នាក់ ឈ្មោះ Truong Van Dao បន្តបញ្ចេញស្នាដៃថ្មី ប្លែកជាងមុន។ ផលិតផលថ្មីជារថពាសដែក EBR 105 ធ្វើអំពីឈើនេះ យកគំរូតាមរថយន្ត Mitsubishi ជំនាន់ចាស់។
យានយោធា EBR 105 គឺជារថពាសដែករបស់កងទ័ពនៃ ប្រទេសបារាំង ធ្វើការចល័តដោយកង់ចំនួន 8 គ្រាប់ និងបំពាក់កាំភ្លើងធំ។
មុនពេលបង្ហាញរថពាសដែក EBR 105 ធ្វើអំពីឈើនេះ បុរសជនជាតិវៀតណាម Truong Van Dao ក៏ធ្លាប់បានច្នៃឈើទៅជារថយន្តប្រណិតជាច្រើនប្រភេទមកហើយ មានដូចជា Bugatti Chiron, Lamborghini Sian Roadster, Ferrari GTO 250 និង BMW 328 ជាដើម៕