វៀតណាម បានសម្រេចលើកព្រឹត្តិការណ៍ SEA Games 31 ទៅធ្វើនៅត្រីមាសទីពីរ ឆ្នាំ 2022 ព្រមទាំងសម្រេចមិនប្រារព្ធព្រឹត្តិការណ៍ ASEAN Para Games 11 ផងដែរ។
យោងតាមប្រភពព័ត៌មានពី ប្រទេសវៀតណាម SEA Games 31 នៅប្រទេសនេះ ត្រូវបានលើកទៅធ្វើនៅត្រីមាសទីពីរ ឆ្នាំ 2022 ជំនួសឱ្យការចាប់ផ្ដើមនៅថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2021 ដោយសារតែបញ្ហា COVID-19។ យោងតាមកាលបរិច្ឆេទថ្មី ពិធីសម្ពោធបើកព្រឹត្តិការណ៍ SEA Games 31 នឹងត្រូវបានធ្វើឡើងនៅខែឧសភា ឆ្នាំ 2022។ ក្រៅពីនេះ វៀតណាម ក៏បានសម្រេចមិនប្រារព្ធព្រឹត្តិការណ៍ Paragames 11 ផងដែរ ដោយសារបញ្ហាហិរញ្ញវត្ថុ។
SEA Games 31 តាមគម្រោង នឹងមានមនុស្សចូលរួមប្រមាណ 20,000 នាក់ មកពីក្រុមកីឡាករចំនួន 11 ក្រុម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមកីឡាករនឹងប្រកួតប្រជែងនៅក្នុងវិញ្ញាសារចំនួន 40 នៅ ប្រទេសវៀតណាម។
នេះគឺជាលើកទីពីរដែល ប្រទេសវៀតណាម ទទួលប្រារព្ធព្រឹត្តិការណ៍ SEA Games បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះលើកទីមួយកាលពីឆ្នាំ 2003៕