(សហរដ្ឋអាម៉េរិក)-ក្រុមហ៊ុន Radiant កំពុងប្រមូលទុនវិនិយោគដើម្បីអភិវឌ្ឍគំរូរោងចក្រប្រតិកម្មនុយក្លេអែរ (រ៉េអាក់ទ័រ) ចល័តខ្នាតតូចដែលអាចផលិតអគ្គិសនីបានមួយម៉េហ្គាវ៉ាត់ ដោយចំណាយថវិកាទាប។
យោងតាម Radiant កូនរោងចក្រប្រតិកម្មរបស់ពួកគេអាចដាក់ក្នុងកុងតឺន័រដឹកទំនិញ អាចផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារចំនួន 1,000 គ្រួ និងប្រើប្រាស់ អេល្យូម ជំនួសឱ្យទឹកដើម្បីបញ្ចុះកម្ដៅ។ Radiant ត្រូវបានបង្កើតឡើងដោយក្រុមអតីតវិស្វករមកពីក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk។ ពួកគេនិយាយថា គំរូកូន រ៉េអាក់ទ័រ ប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ថាមពលដល់តំបន់អាណានិគមលើពិភពព្រះអង្គារដែលកំពុងគេកំពុងអភិវឌ្ឍ នឹងមានឥទ្ធិពល និងប្រយោជន៍ធំធេងជាង នៅពេលប្រើប្រាស់នៅលើផែនដី។
Radiant ទាក់ទាញប្រភពទុនវិនិយោគបានចំនួន 1.2 លានដុល្លារអាម៉េរិក សម្រាប់បន្តអភិវឌ្ឍរោងចក្រប្រតិកម្មនេះ។ គំរូកូនរោងចក្ររបស់ Radiant ត្រូវបានរចនាជាពិសេសសម្រាប់សម្រួលដល់ការចល័ត ដាក់ដំណើរការឆាប់រហ័ស និងមានប្រសិទ្ធនៅគ្រប់ទីកន្លែង។ គោលដៅរបស់ក្រុមហ៊ុនគឺសហគមន៍ដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ដែលប្រឈមនឹងគ្រោះធម្មជាតិញឹកញាប់។
កងទ័ពក៏ជាអតិថិជនគោលដៅចម្បងរបស់ក្រុមហ៊ុន Radiant។ រចនារូបរាងរបស់កូនរោងចក្រនេះ មិនត្រឹមតែជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលពីបណ្ដារោងចក្រអគ្គិសនីដែលប្រើថាមពលពីប្រេងម៉ាស៊ូតដូចបច្ចុប្បន្ននោះទេ តែវាក៏កាត់បន្ថយតម្រូវការចាក់ប្រេងជាប្រចាំផងដែរ។
ក្រុមហ៊ុន Radiant ឱ្យដឹងថា វត្ថុធាតុប្រើសម្រាប់កូនរោងចក្រ ឬ រ៉េអាក់ទ័រ នេះ អាចអាចជួយឱ្យវាស៊ូទ្រាំជាមួយសីតុណ្ហភាពខ្ពស់ជាង ធៀបនឹងវត្ថុធាតុនុយក្លេអែរបុរាណ។ ការប្រើប្រាស់ អេល្យូម ដើម្បីបញ្ចុះកម្ដៅ ក៏ជួយកាត់បន្ថយកម្រិតនៃការសឹករេចរិល បាតុភូតពុះកញ្ជ្រោល និងហានិភ័យនៃការឆ្លងមេរោគផងដែរ។
ក្រុមហ៊ុន Radiant បានទទួលប័ណ្ណប៉ាតង់ពីអាជ្ញាធររួចហើយ។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងសហការជាមួយក្រុមហ៊ុនមួយចំនួនដើម្បីបង្ហើយគំរូកូនរោងចក្រនេះ៕