ថ្មីៗនេះតារាសម្ដែងលំដាប់កំពូលបីរូប មានដូចជាកញ្ញាហ៊ិន ច័ន្ទនិរ័ត្ន កញ្ញាម៉ាក សែនសូនីតា កញ្ញាមាន សូនីតាដែលមហាស្គាល់ថាជា រាជិនីក្រមា បានបង្ហាញពីភាពស្រស់ស្អាតតាមរយៈការគ្រងសម្លៀកបំពាក់របស់ខ្លួនបែបប្រពៃណីដែលមើលទៅឃើញគូឱ្យស្រឡាញ់ជាខ្លាំង។
ទោះបីជាបច្ចុប្បន្នតារាសម្ដែងស្រីទាំងបីរូបដែលស្ទើរតែទទួលបានងារជារាជិនីសម្រស់ និងហាក់មិនទាន់មានលេចឮដំណឹងល្អជុំវិញរឿងរ៉ាវស្នេហាក៏ដោយ ក៏ប៉ុន្ដែការគ្រងសម្លៀកបំពាក់បែបប្រពៃណីដ៏ស្រស់ស្អាតក្នុងតំណែងកូនក្រមុំនេះបានធ្វើគេគិតថា វាអាចជាប្រផ្នូលល្អមួយសម្រាប់ពួកគេទាំងបីដែលនឹងធ្វើឱ្យរកបានគូស្រករក្នុងពេលឆាប់ៗនេះហើយមើលទៅ។
តាមរយៈរូបភាពទាំងនេះគេសន្និដ្ឋានថា មានបុរសៗមិនតិចនាក់ទេដែលបានឃើញរូបភាពរបស់សុភាពនារីទាំងបីរូបនេះហើយ នឹងច្បាស់ជាចិញ្ចឹមចិត្ដលួចស្រឡាញ់មិនខាន (ស្អាតៗអ៊ីចឹង នរណាមិនស្រឡាញ់?!)។ យ៉ាងណាក៏ដោយ បណ្តាអ្នកគាំទ្រទាំងអស់បានជូនពរឱ្យតារាសម្ដែងទាំងបីបានជួបបុរសល្អក្នុងក្តីស្រមៃរបស់ខ្លួនឱ្យបានឆាប់ៗ ទាន់ខ្លួននៅក្មេង៕