បេក្ខជនជាមន្ត្រីរាជការដែលប្រឡងជាប់នៅក្នុងការជ្រើសរើសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាពេលខាងមុខ នឹងបានចូលបម្រើការនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សេចក្ដីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃនេះ បានឱ្យដឹងថា ក្រសួងជ្រើសរើសបុគ្គលិកចំនួន 50 នាក់ ក្នុងនោះមានជំនាញជាច្រើនមុខ រួមមាន (1)-បច្ចេកវិទ្យាព័ត៌មាន (2)-ច្បាប់ (3)-ធនធានមនុស្ស (4)-ពាណិជ្ជកម្មអន្តរជាតិ (5)-វិភាគសេដ្ឋកិច្ច (6)-សុវត្ថិភាពម្ហូបអាហារ, គុណភាពទំនិញ, ភូតគាមអនាម័យ (7)-ជំនាញមន្ទីរពិសោធន៍ និង (8)-គណនេយ្យករជំនាញ។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង ដូចមាននៅខាងក្រោម៖