ដំណើរការនៃការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុ នៅថ្ងៃទី 04 ខែកញ្ញា ឆ្នាំ2017 នេះកាន់តែមមាញឹកទៅងហើយ ដើម្បីធ្វើយ៉ាងណាធានាអាចសរុបលទ្ធផលឱ្យទាន់ចេញទាន់ពេលវេលាដែលនឹងត្រូវប្រកាសនៅថ្ងៃទី 12 សម្រាប់នៅរាជធានីភ្នំពេញ-ខេត្តកណ្តាល និងថ្ងៃទី 13 សម្រាប់វិទ្យាល័យនានានៅតាមបណ្តាខេត្ត។
សកម្មភាពស្រង់ បូកពិន្ទុ និងផ្ទៀតផ្ទាត់ពិន្ទុ នេះធ្វើឡើងនៅការិយាល័យប្រឡងនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ដែលមានការចូលរួមពីសមាជិក អនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS និងអនុគណៈកម្មការស្រង់ បូកពិន្ទុក្នុងកុំព្យូទ័រ។
ការបំពេញភារកិច្ចបូកបញ្ជូលពិន្ទុបេក្ខជនតាមកុំព្យូទ័រមានសភាពប្រក្រតី ស្ងប់ស្ងាត់ល្អ និងមានការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីអប់រំ៕