ក្នុងអនាគត មនុស្សអាចរស់នៅក្នុងអគារខ្ពស់ៗដែលត្រូវបានសាងសង់លើផ្ទៃទឹកសមុទ្រ និងប្រើប្រាស់អគ្គិសនីដែលផលិតឡើងដោយដំណើរការនៃការប្រែប្រួលកំដៅក្នុងមហាសមុទ្រ។
មុនពេលអាចទៅធ្វើអាណានិគមពិភពព្រះអង្គារ មនុស្សនឹងត្រូវរស់នៅក្នុងបណ្ដាប្រទេសលើមហាសមុទ្រ។ ទស្សនវិស័យនេះ ត្រូវបានព្យាករដោយ Joe Quirk ដែលជាប្រធានវិទ្យាស្ថាន Seasteading (សហរដ្ឋអាមេរិក)។
កាលស្យូម កាបូន ត្រូវបានទាញយកផ្ទាល់ពីទឹកសមុទ្រ ដើម្បីកសាងទីក្រុងលើមហាសមុទ្រ ដោយប្រើប្រាស់ថ្មជីវសាស្ត្រដែលត្រូវបានបោះពុម្ភដោយម៉ាស៊ីន 3D។ មនុស្សជំនាន់ក្រោយនឹងរស់នៅក្នុងអគារខ្ពស់ដាំក្បាលចុះក្រោម (អគារក្នុងទឹកសមុទ្រ)។
វត្ថុសម្រាប់ធ្វើជាយុថ្កាដ៏ធំមហិមា នឹងត្រូវបានដាក់ជ្រៅក្រោមទឹកសមុទ្រ បង្កើតជាគ្រឹះរឹងមាំសម្រាប់សាងសង់អគារនៅលើសសរដែលខ្ពស់ជាងរលកសមុទ្រ។
ឱ្យតែពាល់ដល់ជម្រៅ 1,000 ម៉ែត្រ អគារលើសមុទ្រទាំងឡាយនឹងផលិតអគ្គិសនីបានយ៉ាងច្រើន ដោយសារតែភាពអស្ចារ្យនៃការប្រែប្រួលថាមពលក្នុងមហាសមុទ្រ។ បច្ចេកវិទ្យាបៃតងនេះ ប្រើប្រាស់មហាសមុទ្រជាផ្ទាំងសូឡា ហើយវាត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់រួចហើយ។
ក្នុងជម្រៅ 500 ម៉ែត្រក្រោមសមុទ្រ សារជាតិបំប៉ន មានយ៉ាងច្រើនសម្បូរបែប និងអណ្ដែតក្នុងទឹក ជាកន្លែងដែលពន្លឺមិនអាចចូលទៅដល់។ អគារខ្ពស់នានានឹងស្រូបយកជាតិបំប៉នទាំងនេះឡើងទៅលើផ្ទៃទឹក ដើម្បីផ្គត់ផ្គង់ឱ្យរុក្ខជាតិ។ ឧទ្យានទាំងឡាយនៅលើផ្ទៃទឹកសមុទ្រនឹងរីកលូតលាស់យ៉ាងស្រស់បំព្រង។
ចំការបន្លែ និងកសិដ្ឋានដាំសារាយសមុទ្រនានានឹងអាចស្រូបយកកាបូន អាស៊ីត រាប់លានតោន ដែលនេះនឹងជួយបន្សាបជាតិអាស៊ីតក្នុងទឹកសមុទ្រ ក៏ដូចជាផ្គត់ផ្គង់អាហារដល់មនុស្សផង និងជួយស្ដារបរិស្ថានផងដែរ៕