តាមរយៈសារព័ត៌មាន Dailymail បានឱ្យដឹងថា តារាសម្ដែងបបូរមាត់ស្អាត Angelina Jolie និងកូនៗ ទាំង6នាក់របស់នាង បានបង្ហាញវត្តមានក្នុងឱកាសសម្ពោធខ្សែភាពយន្តខ្នាតធំរបស់ខ្លួនដែលមានចំណងជើងថា “First They Killed My Father” កាលពីថ្ងៃទី2 ខែកញ្ញា ឆ្នាំ2017 កន្លងទៅនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។
អ្វីដែលកាន់តែធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនោះគឺ បន្ទាប់ពីបានលែងលះគ្នាអស់រយៈពេលមួយឆ្នាំមកហើយនោះ ស្រាប់តែអ្នកនាង Angelina Jolie និងលោក Brad Pitt បានបង្ហាញវត្តមានរួមគ្នា និងប្រកាសថា បានត្រូវគ្នាវិញហើយ និងសម្រេចចិត្តភ្ជាប់ទំនាក់ទំនងគ្នាជាថ្មី ក្រោយពីពួកគេព្យាយាមព្យាបាលរបួសផ្លូវចិត្តរៀងៗខ្លួនរួចមក។
គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃដ៏ពិសេសនោះអ្នកនាង Angelina Jolie មើលទៅស្រស់ស្អាត និងរួសរាយស្រស់ស្រាយខ្លាំងណាស់។ អ្នកសារព័ត៌មានល្បី Ian Halperin បានសរសេររឿងនេះ និងបានដាក់ចំណងជើងថា «Brad Pitt និងអតីតភរិយាបានជួបមុខគ្នា និងសម្រេចចិត្តត្រូវរ៉ូវគ្នាឡើងវិញ»៕