គ្រាដែលរដូវភ្ជុំបិណ្ឌប្រពៃណីជាតិជិតខិតចូលមកដល់នោះ តារាចម្រៀងយេៗទូច ស្រីលក្ខណ៍ បានធ្វើបទចម្រៀង0riginal Song ដើម្បីចែកជូនសម្រាប់ប្រិយមិត្ដ និងប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យងាកអារម្មណ៍ទៅគិតដល់ឪពុកម្ដាយឱ្យបានច្រើនជាងមុន។
នៅសល់ប្រមាណតែជាង 10 ថ្ងៃទៀតប៉ុណ្ណោះពិធីបុណ្យភ្ជុំបិណ្ឌនឹងមកដល់ ហើយយើងសង្កេតឃើញថា អ្នកដែលនៅឆ្ងាយពីភូមិស្រុកចាប់ផ្ដើមមានអារម្មណ៍នឹកស្រុកជាបណ្ដើរៗហើយ ពិសេសនឹកដល់ឪពុកម្ដាយដែលឃ្លាតឆ្ងាយច្រើនខែឆ្នាំ។ ទន្ទឹមនឹងនេះបទចម្រៀងមានចំណងជើងថា៖ «រដូវបុណ្យភ្ជុំ ខ្ញុំយំហូរទឹកភ្នែក»នឹងអង្រួនអារម្មណ៍អ្នកនឹកស្រុកដែលនឹកបារម្ភពីឪពុកម្ដាយឱ្យកាន់តែអន្ទះសាខ្លាំងបន្ថែមទៀត។
ក្នុងអត្ថន័យបទចម្រៀងនោះបានបង្ហាញពីអារម្មណ៍របស់អ្នកដែលចាកចេញមកធ្វើការងារឆ្ងាយពីស្រុកកំណើតខំធ្វើការងារដើម្បីសន្សំប្រាក់យកទៅទំនុកបម្រុងគ្រួសាររំពឹងថា នឹងបានរស់នៅជួបជុំសុខដុមរមនា ប៉ុន្ដែក្រោយពីពួកគេទៅដល់ ស្រាប់តែបាត់បង់ឪពុកម្ដាយជាទីស្រឡាញ់ទើបមានអារម្មណ៍ថា លុយកាក់ ទ្រព្យសម្បត្ដិមិនសំខាន់ដូចពេលមានឪពុកម្ដាយរស់នៅជួបជុំគ្នាឡើយ។ ដូច្នេះហើយយើងជឿថា ក្រោយពីបានស្ដាប់ចម្រៀងមួយបទនេះហើយ កូនៗទាំងអស់ដែលឃ្លាតឆ្ងាយពីឪពុកម្ដាយច្រើនខែឆ្នាំ នឹងនឹករលឹក និងមិនមើលរំលងឱកាសជួបជុំឪពុកម្ដាយធ្វើបុណ្យរួមគ្នាក្នុងរដូវបុណ្យភ្ជុំនេះឡើយ ព្រោះវាជាសកម្មភាពនៃការលើកទឹកចិត្ដពួកគាត់ដែលស្ថិតនៅក្នុងវ័យចំណាស់។
ខាងក្រោមនេះជាវីដេអូរបស់អ្នកនាងទូច ស្រីលក្ខណ៍៖