ក្នុងអំឡុង 24 ម៉ោង កាលពីម្សិលមិញ គណៈកម្មការ គ.អ.ក បានឃាត់ខ្លួនមនុស្ស ចំនួន 1,682 នាក់ ក្នុងនោះមាន ករណីត្រូវអប់រំ និងករណីពិន័យជាប្រាក់ផងដែរ។
គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 (គ.អ.ក) នាព្រឹកថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 នេះ បានឱ្យដឹងថា គ.អ.ក បានពិន័យចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ជាទឹកប្រាក់ ចំនួន 46,100,000 រៀល (ប្រហែល 11,299 ដុល្លារអាមេរិក) នៅក្នុងអំឡុងពេល 24 ម៉ោង នៃថ្ងៃទី 10 ខែសីហា ឆ្នាំ 2021។
លទ្ធផលនៃការអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នៅថ្ងៃទី 10 ខែសីហា ឆ្នាំ 2021 មានដូចតទៅ៖
– វិធានការអប់រំផ្សព្វផ្សាយច្បាប់ ៖ 1,320 ទីតាំង
– អនុវត្តវិធានការច្បាប់ ៖ 941 ករណី
– ឃាត់ខ្លួនមនុស្ស (អប់រំ និង ពិន័យ) ៖ 1,682 ករណី
– ឃាត់យានយន្ត ៖ 811 ករណី
– ពិន័យជាប្រាក់ ៖ 46,100,000 រៀល