ក្រុមហ៊ុន Vingroup របស់ប្រទេសវៀតណាម មានគម្រោងដាក់ឱ្យដំណើរការរថយន្តស្វ័យប្រវត្តនេះ នៅក្នុងតំបន់ទេសចរណ៍ តំបន់លំហែកាយ និងនៅទីក្រុងនានា ទូទាំងប្រទេស។
រថយន្តឆ្លាតវៃ គ្មានមនុស្សបើកបររបស់វិទ្យាស្ថានស្រាវជ្រាវទិន្នន័យធំ VinBigData នៃក្រុមហ៊ុន Vingroup របស់មហាសេដ្ឋី វៀតណាម Pham Nhat Vuong ត្រូវបានអភិវឌ្ឍតាំងពីខែមករា ឆ្នាំ 2021 និងបានដំណើរការសាកល្បងនៅ VinPearl តាំងពីពាក់កណ្ដាលឆ្នាំ 2021 ហើយបច្ចុប្បន្ន វាកំពុងត្រូវបានរៀបចំសម្រាប់ដំណើរការជាផ្លូវការចាប់ពីឆ្នាំ 2022។
យោងតាមក្រុមហ៊ុន Vingroup រថយន្តស្វ័យប្រវត្តិរបស់ VinBigData នាំមកនូវបទពិសោធន៍នៃការផ្លាស់ទីប្រកបដោយភាពរលូតសម្រាប់អ្នកដំណើរ។
រថយន្តដែលអាចដឹកមនុស្សបាន 23 នាក់នេះ ក៏មានភាពងាយស្រួលសម្រាប់ការកក់សំបុត្រតាមរយៈកម្មវិធីលើទូរស័ព្ទដៃ។ រថយន្តនឹងធ្វើដំណើរទៅទទួលអ្នកដំណើរដែលបានកក់សំបុត្ររួច ដោយប្រើប្រាស់ល្បឿនជាមធ្យម 20 ទៅ 25 គីឡូម៉ែត្រ/ម៉ោង ខណៈដែលល្បឿនជាអតិបរមា ស្មើនឹង 30 គីឡូម៉ែត្រ/ម៉ោង។
មុខងារនានាដែលលេចធ្លោបជាងគេ របស់រថយន្តស្វ័យប្រវត្តិនេះ រួមមាន៖
– ផែនទីដែលមានគុណភាពបង្ហាញខ្ពស់ ដែលមានទំហំផ្ទៃក្រឡា ឡើងដល់ 10 គីឡូម៉ែត្រ
– សមត្ថភាពនៃការកំណត់ទិសកម្រិតខ្ពស់ ដោយខុសតួលេខប្រមាណ 5 ស.ម ប៉ុណ្ណោះ
– ប្រើប្រាស់បច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត (AI) ភ្ជាប់ទិន្នន័យរវាងប្រព័ន្ធ lidar (Light Detection and Ranging) ចំនួន 2 និងកាមេរ៉ា មុំ 102 ដឺក្រេ ចំនួន 6 ដែលអាចចាប់រូបភាពឧបសគ្គនៅលើដងផ្លូវ ដូចជា មនុស្ស មធ្យោបាយធ្វើដំណើរផ្សេងៗ និងស្លាកសញ្ញាចរាចរណ៍បានយ៉ាងល្អ និងដោះស្រាយបានយ៉ាងសុក្រឹត
– សមត្ថភាពបន្ថយល្បឿនស្វ័យប្រវត្ត ពីចម្ងាយ 30 ម៉ែត្រ, ប្ដូរគន្លងផ្លូវពីចម្ងាយប្រហែល 10 ម៉ែត្រ នៅពេលមានឧបសគ្គនៅខាងមុខដែលត្រូវបានកំណត់ថា នៅស្ងៀមនឹងកន្លែង
– មុខងារចូលចតដោយស្វ័យប្រវត្ត
– បច្ចេកវិទ្យាស្វែងរកកំហុស ទាក់ទងនឹងបញ្ហាលើសចរន្តអគ្គិសនី លើសសម្ពាធរបស់តួប៊ីនអគ្គិសនី ដែលជួយការពារ និងបង្កើនភាពមាំមួនរបស់រថយន្ត
– មានសមត្ថភាពដំណើរការបានល្អ នៅលើសណ្ឋានដីភ្នំ នៅពេលចុះទួល និងឡើងទួល៕