ក្រុមកីឡាកររបស់ប្រទេសចិន កំពុងបង្ហាញស្នាដៃខ្លាំងក្លារបស់ខ្លួន នៅ Olympic Games Tokyo 2020 ដែលកំពុងប្រព្រឹត្តិក្នុងឆ្នាំ 2021 នៅប្រទេសជប៉ុន។
ក្នុងតារាងចំណាត់ថ្នាក់នៃចំនួនមេដាយ ដែលក្រុមកីឡាករនៃបណ្ដាប្រទេសដណ្ដើមបាននេះ ក្រុមរបស់ចិន កំពុងនាំមុខគេនៅព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះ ដោយដណ្ដើមបានមេដាយមាសចំនួន 34, មេដាយប្រាក់ចំនួន 24 និងមេដាយសំរឹទ្ធចំនួន 17។ ជាសរុប គិតមកដល់ពេលនេះ ចិន ដណ្ដើមបានមេដាយចំនួន 75 រួចហើយ។
ឈរលំដាប់ទី 2 គឺ សហរដ្ឋអាមេរិក ដោយដណ្ដើមបានមេដាយមាសចំនួន 30, មេដាយប្រាក់ចំនួន 35, មេដាយសំរឹទ្ធចំនួន 27។ សរុបមក ប្រទេសនេះ រកបានមេដាយចំនួន 92។
ចំណែកលំដាប់ទី 3 គឺ ជប៉ុន ដែលជាម្ចាស់ផ្ទះ ដោយដណ្ដើមបានមេដាយសរុបចំនួន 47 ក្នុងនោះមានមេដាយមាសចំនួន 22, ប្រាក់ចំនួន 10 និងសំរឹទ្ធចំនួន 15។
រីឯចំណាត់ថ្នាក់ទី 4 បានទៅលើ អង់គ្លេស, ទី 5 អូស្ត្រាលី, ទី 6 រុស្ស៊ី, 7 អាល្លឺម៉ង់, 8 អ៊ីតាលី, 9 ហូឡង់, ទី 10 បានទៅលើប្រទេស បារាំង។