ភ្នំពេញ៖ សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីនត្រូវគេដឹងថា ជាប្រទេសដែលមានប្រាក់ខែខ្ពស់ជាងគេក្នុងចំណោមប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះប្រាក់ខែជាមធ្យមនៅប្រទេសសិង្ហបុរីមានចំនួន 747 ដុល្លារក្នុងមួយខែកាលពីឆ្នាំ2016 ខណៈដែលប្រាក់ខែមធម្យកម្ពុជាបានត្រឹមតែ 140ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
ប្រសិនបើអ្នកមានគម្រោងផ្លាស់ទីលំនៅទៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីស្វែងរកការងារដែលទទួលបានប្រាក់ខែខ្ពស់ រស់នៅសមរម្យនោះ សូមមើលតារាងប្រាក់ខែអប្បបរមារវាងប្រទេសនីមួយៗដូចតទៅ៖
1. ប្រទេសវៀតណាមប្រាក់ខែជាមធ្យម 131ដុល្លារក្នុងមួយខែ
2. ប្រទេសម៉ាឡេស៊ីបានប្រមាណជា 236ដុល្លារក្នុងមួយខែ
3. ប្រទេសថៃប្រហែល 189ដុល្លារក្នុងមួយខែ
4. ប្រទេសហ្វីលីពីនទទួលបាន 318ដុល្លារក្នុងមួយខែ
5. ប្រទេសកម្ពុជាទទួលបាន 140ដុល្លារក្នុងមួយខែ
6. ប្រទេសមីយ៉ាន់ម៉ា 61.6ដុល្លារក្នុងមួយខែ
7. ប្រទេសឡាវ 110ដុល្លារក្នុងមួយខែ
8. ប្រទេសឥណ្ឌូនេស៊ីបាន 145ដុល្លារក្នុងមួយខែ
9. ប្រទេសសិង្ហបុរីទទួលបានចំណូល 747ដុល្លារក្នុងមួយខែ។
តែយ៉ាងណានោះ យោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ(ILO) បានឱ្យដឹងដែរថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាបានកើនលើសពីកម្រិតនៅប្រទេសមួយចំនួនគួរឱ្យកត់សម្គាល់។ ជាពិសេសនៅឆ្នាំ 2018 ប្រសិនបើបានដូចការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីមែន គឺកម្មករទទួលបាន168ដុល្លារក្នុងមួយខែ ហើយបើបូកបញ្ចូលការចំណាយរបស់និយោជកទៅលើវត្តមានធ្វើការទៀងទាត់(10ដុល្លារ) និងការឧបត្ថម្ភសោហ៊ុយធ្វើដំណើរ (7ដុល្លារ) ទៀតផងនោះ នៅឆ្នាំ2018 កម្មករក្នុងវិស័យកាត់ដេរនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន185ដុល្លារក្នុងមួយខែ ខណៈនៅប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស និងស្រ៊ីលង្កា មានកម្រិតប្រាក់ឈ្នួលអប្បបរមាមិនដល់100ដុល្លារផងក្នុងមួយខែផង ។ សូមមើលក្រាហ្វិកខាងក្រោម៖
គួរបញ្ជាក់ថា នៅប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ីមានប្រាក់ខែអប្បបរមាថ្នាក់តំបន់ តែខុសគ្នាខ្លាំងរវាងខេត្តក្រីក្រ និងរដ្ឋធានី។ ចំណែកនៅក្នុងប្រទេសថៃប្រាក់ខែអប្បបរមានៅឆ្នាំ 2016 ដែលទិន្នន័យនៅលើតារាងត្រូវបានផ្អែកលើអតីតតម្លៃឈ្នួលរបស់ថៃចំនួន 300 នាក់ក្នុងមួយថ្ងៃដោយជួលកម្មករម្នាក់ធ្វើការ 22 ថ្ងៃក្នុងមួយខែ។
នៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសកម្ពុជា និងសិង្ហបុរីមានវិស័យសេដ្ឋកិច្ចតិចតួចប៉ុណ្ណោះដែលមានប្រាក់កម្រៃអប្បបរមាទៀងទាត់ដូចជា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាដើម៕