ថ្មីៗនេះ ទន្ទឹមនឹងការណែនាំក្នុងការប្រើប្រាស់កម្មវិធីបង់ពន្ធតាមទូរស័ព្ទដៃ GDT Taxpayer ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានចេញវីដេអូ ណែនាំអំពីរបៀបប្រើប្រាស់ «ប្រព័ន្ធគ្រង់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ» ផងដែរ។
ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធទាំងអស់ ដែលមានបំណងស្នើសុំវិញ្ញាបនបត្រពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើការណែនាំកម្មវិធីមួយដែលមានឈ្មោះថា «ប្រព័ន្ធគ្រង់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ»។ ម្ចាស់អាជីវកម្ម និងអ្នកជាប់ពន្ធទាំងអស់ អាចប្រើប្រាស់កម្មវិធីនេះដើម្បីបង្កើតសំណើ និងបោះពុម្ភវិញ្ញាបនបត្ររបស់ខ្លួន សម្រាប់ប្រើប្រាស់ផ្លូវការបាន។
ប្រភេទវិញ្ញបនបត្រដែលអ្នកជាប់ពន្ធអាចស្នើសុំតាមរយៈ «ប្រព័ន្ធគ្រង់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ» នេះ មានដូចជា «វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ», «វិញ្ញាបនបត្របញ្ជិកាគណនេយ្យត្រឹមត្រូវ», «វិញ្ញាបនបត្រអត្រាសូន្យនូវអាករលើតម្លៃបន្ថែម» និង «វិញ្ញបនបត្រលើកលែងពន្ធលើប្រាក់ចំណូល» ជាដើម។
ដើម្បីប្រើប្រាស់ «ប្រព័ន្ធគ្រង់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ» នេះ សូមចូលទៅកាន់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh និងធ្វើតាមការណែនាំនៅក្នុងវីដេអូខាងក្រោម៖
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ
ដកស្រង់៖ បុត្រា