ចំណតរថយន្តក្រុងរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលមានទីតាំងនៅគល់ស្ពានជ្រោយចង្វា ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅម៉ោងប្រមាណជិត 16 រសៀល ថ្ងៃទី 30 កក្កដានេះ។
ទំហំខូចខាតសរុប មិនទាន់ត្រូវបានគេដឹងនៅឡើយ ប៉ុន្តែ រថយន្តក្រុងចំនួនជាង 20 គ្រឿងបានស្ថិតក្នុងអណ្ដាតភ្លើង ខណៈដែលអង្គភាពពន្លត់អគ្គិភ័យ កំពុងធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។
ចំពោះមូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ។