តារាសំដែងស្រី កូរ៉េខាងត្បូង វ័យ 40 ឆ្នាំ នាង Song Hye Hyo បង្អួតម៉ូដសក់ក្រងទម្លាក់ចំហៀង និងបង្ហាញរាងក្នុងឈុតសម្លៀកបំពាក់ ពណ៌ pastel យ៉ាងស្រទន់។
ក្នុងព្រឹត្តិការណ៍នៅទីក្រុង សេអ៊ូល កាលពីថ្ងៃទី 26 កក្កដា តារាសំដែង Song Hye Hyo ប្រើប្រាស់សម្លៀកបំពាក់របស់ក្រុមហ៊ុន Fendi។
Hye Hyo ឡង់សេ កម្រងតង្កៀបសក់ O’Lock របស់ Fendi។
នៅលើទំព័រ វេទីកា (forum) ជាច្រើន នៅ អាស៊ី អ្នកគាំទ្ររបស់តារារូបនេះ ចាប់អារម្មណ៍ខ្លាំងទៅលើរបៀបក្រងសក់ទម្លាក់ចំហៀង ដែលបង្កើតជាបែបបទថ្មីសន្លាង សម្រាប់ Hye Hyo។
កន្លងមក គេកម្រឃើញតារាសំដែងដែលកើតឆ្នាំ 1981 រូបនេះ ធ្វើម៉ូដសក់ប្លែកៗណាស់ នាងតែងតែទម្លាក់ប៉ប្រះស្មា អ៊ុតរួញ ឬចងបួងឡើងលើ។
Hye Hyo ឡង់សេ ម៉ូដសម្លៀកបំពាក់សម្រាប់រដូវស្លឹកឈើជ្រុះ របស់ក្រុមហ៊ុន Michaa។
ស្រីស្អាតនេះ រកបានប្រាក់ចំណូលច្រើន ពីការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនឆ្នៃម៉ូដសម្លៀកបំពាក់ និងក្រុមហ៊ុនថែទាំសម្រស់។
បច្ចុប្បន្ន Song Hye Kyo កំពុងថតភាពយន្តទូរទស្សន៍ រឿង «Now, We Are Breaking Up»។ «Now, We Are Breaking Up» គឺជាស្នាដៃនិពន្ធរបស់ Je In និងដឹកនាំសំដែងដោយ Lee Gil-bok ហើយផលិតដោយក្រុមហ៊ុន Samhwa Networks រួមសហការដោយ United Artists Agency សម្រាប់ទូរទស្សន៍ SBS នៃប្រទេសកូរ៉េខាងត្បូង។ ក្រៅពីខ្សែភាពយន្តទូរទស្សន៍នេះ នៅមានគម្រោងចំនួន 2 ទៀត កំពុងរង់ចាំនាង៕
ប្រភព៖ Fendi
ប្រែសម្រួល៖ បុត្រា