រ៉ូបប្រភេទ Versace និង Armani ជាដើម ជួយឱ្យកំពូលតារាចម្រៀងជនជាតិអាមេរិកាំង នាង Selena Gomez បង្ហាញសម្រស់នៃរាងកាយបានយ៉ាងល្អ។
Selena Gomez ទទួលអំណរអាយុថ្មីរបស់នាងកាលពីថ្ងៃទី 22 ខែកក្កដា នៅភូមិគ្រឹះនាទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ក្នុងឱកាសខួបកំណើត តារាចម្រៀង និងជាអ្នកជំនួញរូបនេះ បានអំពាវនាវឱ្យបង្កើតមូលនិធីមួយ ដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយដល់អ្នកជំងឺផ្លូវចិត្ត។
យោងតាម Forbes ក្នុងវ័យ 29 ឆ្នាំ Selena មានទ្រព្យសម្បត្តិតម្លៃ 75 លានដុល្លារអាមេរិក។ ក្រៅពីអាជីពជាអ្នកចម្រៀង និងសំដែង ស្រីស្អាតកើតឆ្នាំ 1992 នេះ ក៏រកចំណូលបានពីការធ្វើជំនួញក្នុងវិស័យអចលនទ្រព្យ តាំងពីអាយុ 19 និងជោគជ័យ ពេលគ្រប់គ្រងក្រុមហ៊ុនលក់គ្រឿងសំអាង Rare Beauty ចាប់ពីឆ្នាំ 2020 ផងដែរ។
ទំព័រ Tribedynamics បានរកឃើញថា ប្រាក់ចំណូលរបស់ Rare ខ្ពស់ជាងប្រភេទផលិតផលថែសម្រស់របស់ Victoria Beckham ទៅទៀត។
Vogue បានអធិប្បាយថា Selena Gomez ចូលចិត្តឈុតសម្លៀកបំពាក់ទាក់ទាញចំណាប់អារម្មណ៍។ ស្រីស្អាតនេះ ចូលចិត្តរ៉ូបឆែក រឹបចង្កេះ រឹបដើមទ្រូង ឬទាក់ទាញភ្នែក ត្រង់ត្រគាក៕
ប្រភព៖ Forbes, REX
ប្រែសម្រួល៖ បុត្រា