ក្លិបបាល់ទាត់វិសាខា បានបង្ហាញមុខកីឡាករថ្មីរបស់ខ្លួន គឺខ្សែប្រយុទ្ធ សញ្ជាតិកូរ៉េខាងត្បូង Lee Jae Gun សម្រាប់ត្រៀមប្រកួតប្រជែង ក្នុងលីគកំពូលកម្ពុជា ជើងទី 2 ដែលគ្រោងនឹងធ្វើឡើងនាដើមខែសីហា ឆ្នាំ 2021 ខាងមុខនេះ ។
ចំពោះប្រវត្តិវិញ Lee Jae Gun បានចាប់ផ្តើមលេងបាល់អាជីពនៅឆ្នាំ 2015 នៅក្លិបបាល់ទាត់សាកលវិទ្យាល័យ មុននឹងផ្ទេរទៅលេងនៅ ប៊ែលហ្សិក នៅឆ្នាំ 2017 ហើយផ្ទេរមកកូរ៉េខាងត្បូងវិញក្នុងឆ្នាំ 2019 ដើម្បីបំពេញកាតព្វកិច្ចយោធា និង លេងបាល់នៅក្នុងស្រុកផង មុននឹងផ្ទេរមកវិសាខា ។
Lee Jae Gun គឺជាកីឡាករទី 2 ហើយ ដែលវិសាខា នាំយកមកក្នុងជើងទី 2 នេះ បន្ទាប់ពីកីឡាករប្រេស៊ីល Cristian Alex ដែលទើបប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ៕
ប្រភព ៖ vsk