កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសអំពីលទ្ធភាព ក្នុងការផ្លាស់ប្តូរច្បាប់បាល់ទាត់សំខាន់ធំៗ ៥ ដែលធ្វើឱ្យបាល់ទាត់ប្លែកខ្លាំង ។
ច្បាប់ទាំង ៥ នោះរួមមាន ៖
លេងតែរយៈពេល ៣០ នាទី ក្នុង ១ វគ្គ ។
ម៉ោងនឹងត្រូវបញ្ឈប់នៅពេលបាល់គ្មានសកម្មភាព ។
មិនមានកំណត់ចំនួនកីឡាករប្តូរ ។
បាល់ចេញត្រូវទាត់ដោយជើង មិនមែនបោះដោយដៃដូចមុនទេ ។
កីឡាករទទួលបានកាតលឿង និង ត្រូវបណ្តេញចេញពីទីលាន រយៈពេល ៥ នាទី ។
ច្បាប់ទាំង ៥ នេះ ត្រូវបានគេដឹងថា គឺជាច្បាប់គោល ក្នុងការលេងបាល់ ដែលច្បាប់នេះ ត្រូវបានអនុវត្តរាប់សតវត្សមកហើយ ។ ដូចនេះ ប្រសិនបើការកែប្រែនេះ ដាក់ឱ្យអនុវត្តជាផ្លូវការមែននោះ អាចនឹងធ្វើឱ្យកីឡាករ និង អជ្ញារកណ្តាល មានការភ័ន្តច្រឡំច្រើនជាក់ជាមិនខាន ៕