Kylian Mbappe ខ្សែប្រយុទ្ធរបស់ក្លិបយក្សបារាំង Paris Saint Germain ត្រូវបានគេដឹងថា កំពុងតែទទូចចង់ចាកចេញពីក្លិបរបស់ខ្លួនកាន់តែខ្លាំងឡើងហើយ នាពេលនេះ។ មូលហេតុដែលគេប្រញាប់ខ្លាំងបែបនេះ គឺដោយសារតែគេនៅសល់កុងត្រាតែ 1រដូវកាលទៀតប៉ុណ្ណោះ នៅ PSG នេះ។
កុងត្រាក៏ជិតផុត ហើយក្លិបក៏មិនទាន់ចរចាកុងត្រាថ្មី ថែមទាំងមានវិបត្តិកូវីដ-19 ទៀត។ បញ្ហាទាំងនេះ បានធ្វើឱ្យអនាគតរបស់ Mbappe កាន់តែស្រពេចស្រពិល។ Mbappe អាចនឹងមានក្តីសង្ឃឹមវិញ ប្រសិនបើក្លិបណាមួយហ៊ានទិញយករូបគេក្នុងរដូវកាលនេះ ដែលអាចនឹងមានកុងត្រាយូរ និងតម្លៃខ្លួនខ្ពស់ទៀតផង។
តែប្រសិនបើមិនមានក្លិបណាមួយហ៊ានទេនោះ គេនឹងក្លាយជាស្ពៃ ដែល PSG ត្រៀមនឹងកាត់ប្រាក់ខែ ក្រោយចប់កុងត្រា ឬក៏លក់ទៅឱ្យក្លិបតូចៗ ក្នុងតម្លៃធូរ។ មកទល់នឹងពេលនេះ អាចនឹងមានតែ Real Madrid ប៉ុណ្ណោះ ជាក្លិបដែលសក្តិសម និងមានលទ្ធភាពក្នុងការទិញយកកីឡាករលេខ1 របស់បារាំងរូបនេះ៕