ក្លិបបាល់ទាត់ Real Madrid បានប្រកាសដាក់កីឡាករខ្សែប្រយុទ្ធ សញ្ជាតិប្រេស៊ីល របស់ខ្លួន Vinícius Júnior ឱ្យក្លិបផ្សេងខ្ចីជើង សម្រាប់រដូវកាលថ្មី ២០២២ ខាងមុខនេះ ។ ដោយសារតែខ្សែប្រយុទ្ធរូបនេះ មិនទាន់ដល់កម្រិតដែលក្លិបយកមកប្រើការបាន ។
ក្រោយការប្រកាសនេះ ក្លិបបាល់ទាត់ Manchester United ដាក់ចំណាប់អារម្មណ៍ ដោយគ្រោងនឹងចរចារយកមក ហើយក៏ប្រកាសដែរថា អាចនឹងទិញផ្តាច់ក្រោយបញ្ចប់ការខ្ចីជើងនាចុងរដូវកាល ២០២០ ខាងមុខនេះទៀតផង ។
គួរឱ្យដឹងដែរថា Vinícius Júnior ជាខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល ដោយបានបង្ហាញខ្លួន បាន ៥ ប្រកួត ។ រូបគេនេះហើយ គឺជាខ្សែប្រយុទ្ធជម្រើសជាតិយុវជនប្រេស៊ីល ដោយធ្លាប់លើកពាន យុវជនលំដាប់ពិភពលោកជាច្រើនជាមួយនឹងជម្រើសជាតិប្រេស៊ីល ៕