កីឡាករក្រុមជម្រើសជាតិបារាំង ខ្សែប្រយុទ្ធ Oliver Giroud វ័យ 34 ឆ្នាំ បានផ្ទេរពី Chelsea ទៅកាន់ក្លិប AC Milan ក្នុងតម្លៃត្រឹម 1 លានផោនប៉ុណ្ណោះ ក្រោយពីចំណាយពេលចំនួន 3 រដូវជាមួយក្រុមតោខៀវ និងឈ្នះពានមួយចំនួនដូចជា Europa League និង Champions League ជាដើម ។ ដោយពេលនេះ គេបានមកដល់ទីក្រុង Milan ប្រទេសអ៊ីតាលីហើយ ដើម្បីពិនិត្យសុខភាព និងត្រៀមចុះកុងត្រាជាផ្លូវការ ។
ចំពោះរយៈពេលនៃកុងត្រាថ្មីនេះ គឺមានសុពលភាព 2 ឆ្នាំ រហូតដល់ ខែមិថុនា ឆ្នាំ 2023 តែតម្លៃពលកម្មត្រូវក្លិបបិទជិត មិនបង្ហាញជាផ្លូរការឡើយ ។ ជាទូទៅ កីឡាករដែលមានតម្លៃខ្លួនផ្ទេរទាប ហើយល្អខ្លាំងបែបនេះ ត្រូវបានគេដឹងថា នឹងទទួលបានតម្លៃពលកម្មកប់ពពក ។
គួរឱ្យដឹងដែរថា Oliver Giroud ជាកីឡាករជម្រើសជាតិបារាំង ដ៏ល្បីមួយរូប ដែលធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិដល់ទៅ 110 ប្រកួត រកបាន 46 គ្រាប់ ។ ទោះបីជាបច្ចុប្បន្នមានវ័យដល់ទៅ 34 ឆ្នាំក្តី តែគេនៅតែជាជម្រើសដំបូង ក្នុងជម្រើសជាតិបារាំង ៕