ប្រទេសចិន បានខួងរួចរាល់ផ្លូវរូងក្រោមដីទាំងអស់ដែលស្ថិតនៅក្នុងប្រព័ន្ធផ្លូវដែកល្បឿនលឿនឆ្លងកាត់សមុទ្រដំបូងរបស់ប្រទេសនេះ ដែលស្ថិតក្នុងខេត្ត Fujian នៅភាគអាគ្នេយ៍។
ផ្លូវរូងក្រោមដីទាំងអស់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវដែកល្បឿនលឿនប្រវែង 277 គីឡូម៉ែត្រ ពី Fuzhou ទៅ Xiamen ត្រូវបានខួងភ្ជាប់ចូលគ្នារួចរាល់ហើយ កាលពីថ្ងៃទី 12 កក្កដា។ នេះគឺជាគម្រោងផ្លូវដែកល្បឿនលឿនឆ្លងកាត់សមុទ្រដំបូងរបស់ប្រទេស ចិន ដែលអនុញ្ញាតឱ្យរថភ្លើងធ្វើដំណើរបានក្នុងល្បឿន 350 គម/ម៉ោង។
តាមផែនការ គម្រោងដែលនឹងត្រូវបានដាក់ឱ្យដំណើរការ ចាប់ពីឆ្នាំ 2023 នេះ នឹងជួយកាត់បន្ថយពេលវេលាក្នុងការដំណើរ ពីទីក្រុង Fuzhou ទៅកាន់ Xieman មកនៅត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ៕
ប្រភព៖ CGTN
ប្រែសម្រួល៖ បុត្រា