
ការប្រកួតដណ្ដើមពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2020 បានបិទបញ្ចប់ហើយ ដោយម្ចាស់ពាននេះ គឺក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស គឺជាក្រុមជើងឯករង ក្រោយទាត់បាល់ប៉េណាល់ទី 11ម៉ែត្រកាត់សេចក្តី។
ក្នុងនោះដែរ ចំពោះម្ចាស់ផ្ទះ ដែលនឹងត្រូវទទួលរៀបចំការប្រកួតដណ្ដើមពាននេះលើកក្រោយ នៅឆ្នាំ2024 នោះគឺប្រទេសអាល្លឺម៉ង់ បន្ទាប់ពីឈ្នះលើប្រទេសតួរគី ក្នុងការដេញថ្លៃលើកចុងក្រោយ ដោយប្រទេសអាល្លឺម៉ង់ បានត្រៀមកីឡដ្ឋានចំនួន ១០កន្លែង សម្រាប់រៀបចំការប្រកួតដ៏ធំប្រចាំទ្វីបអឺរ៉ុបមួយនេះ។
គួរឱ្យដឹងដែរថា អាល្លឺម៉ង់ ធ្លាប់ធ្វើជាម្ចាស់ផ្ទះពាន Euro នេះចំនួន 1ដងរួចមកហើយ កាលពីឆ្នាំ198 ខណៈដែលក្រុមបាល់ទាត់របស់ប្រទេសមួយនេះ ធ្លាប់គ្រងជើងឯកពាននេះ ដល់ទៅ 3លើក គឺនៅឆ្នាំ1972, 1980 និងចុងក្រោយនៅឆ្នាំ1996៕

