កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo មិនអាចជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ឡើងផុតវគ្គ ១៦ ក្រុមចុងក្រោយឡើយ បន្ទាប់ពីចាញ់ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្សិក ក្នុងលទ្ធផល ១ ទល់នឹង ០ ។
ក្រោយជ្រុះចេញពីពាននេះ នៅប៉ុន្មានថ្ងៃមុននេះ គេបានប្រទះឃើញវត្តមានកីឡាកររបស់ក្លិប Juventus រូបនេះចូលរួមក្នុងការបើកសម្ភោធសណ្ឋាគារមួយកន្លែង មានឈ្មោះថា PESTANA CR7 Hotel ដែលមានទីតាំងនៅចំកណ្តាលក្រុងញ៉ូវយក សហរដ្ឋអាមេរិក ។
ក្រៅពីអាជីពបាល់ទាត់ Cristiano Ronaldo ត្រូវបានគេដឹងថាមានជំនួញជាច្រើនដែលកំពុងតែកាន់កាប់នៅក្នងដៃ ដែលមានដូចជាគ្រឿងសម្អាងយីហោ CR7 និង សណ្ឋាគារ PESTANA ជាដើម ៕