ដោយមើលឃើញវីដេអូចម្រៀងថ្មីរបស់ Taylor Swift ដែលមានចំណងជើងថា “Look What You Made Me Do” កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតចំពោះបទនេះ ដោយសារតែតារាស្រីរូបនេះបានប្រើប្រាស់គ្រាប់ពេជ្រសុទ្ធ មានទម្ងន់រាប់រយការ៉ាត់ក្នុងការថតទាំងឈុតនៅក្នុងអាងទឹក និងឈុតអង្គុយលើបល្ល័ង្កដាំគ្រាប់ពេជ្រដែលសរុបទាំងអស់មានតម្លៃប្រមាណជា 10លានដុល្លារសហរដ្ឋអាមេរិកនោះ។
ទោះយ៉ាងណា បើគិតពីតម្លៃគ្រាប់ពេជ្រដែលបំពាក់នៅលើខ្លួនរបស់តារាចម្រៀង Taylor Swift វិញនោះ គឺមិនស្មើនឹងតម្លៃគ្រាប់ពេជ្រដែលតារាចម្រៀងស្រីស៊េរីចាស់ Mariah Carey បានទទួលក្នុងបណ្ណាការភ្ជាប់ពាក្យពីកំលោះមហាសេដ្ឋីអូស្ត្រាលីឈ្មោះថា James Packer ជាគ្រឿងអលង្ការតម្លៃ 10លានដុល្លារ និងចិញ្ចៀនពេជ្រ 35 ទំហំការ៉ាត់នោះឡើយ។
គួរបញ្ជាក់ផងដែរថា បើតាមសារព័ត៌មាន Rosadro បានសរសេរថា បើទោះបីជា Taylor Swift ខិតខំសម្ញែងគ្រាប់ពេជ្ររបស់ខ្លួន និងព្យាយាមយកឈ្នះតារាចម្រៀង Katy Perry យ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបស្មើនឹង Mariah Carey បានដែរ៕