ក្លិបបាល់ទាត់ Barcelona កំពុងតែមានបំណុលនៅក្នុងដៃប្រមានជាជាង ១៥០០ លានដុល្លារ ដែលធ្វើឱ្យក្លិបបាល់ទាត់យក្សអេស្ប៉ាញមួយនេះ ប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុសម្រាប់រដូវកាលថ្មីខាងមុខឆាប់ៗនេះ ។
បញ្ហាធំចំបងរបស់ក្លិបក្នុងពេលនេះ គឺរឿងប្រាក់ខែកីឡាករ ដោយក្លិបមួយនេះ នឹងត្រូវកាត់ប្រាក់ខែកីឡាករដល់ទៅ ៦០% ដើម្បីទ្រទ្រង់ដង្ហើមក្លិបក្នុងរដូវកាលថ្មី ។ ម្យ៉ាងវិញទៀត កីឡាករថ្មីៗ ២ រូបដែលក្លិបបានចុះកុងត្រាថ្មី គឺ Sergio Ramos និង Memphis Depay ដែលមានថ្លៃឈ្នួលក្នុងកុងត្រាខ្ពស់នោះ ប្រហែលជាមិនព្រមឡើយក្រោយពេលដែលទើបតែចុះកុងត្រាក្តៅៗមិនទាន់បានប៉ុន្មានថ្ងៃផងនោះ ។
គួរឱ្យដឹងដែរថា បញ្ហាហិរញ្ញវត្ថុនេះហើយ ដែលធ្វើឱ្យក្លិបមួយនេះ នៅមិនទាន់ហ៊ានប្រកាសអំពីកុងត្រាថ្មីជាមួយនឹង Lionel Messi ព្រោះត្រូវយ៉ាងលុយមិនតិចលានដុល្លារទៀតឡើយ ៕