Conor Mcgregor បានរងរបួសបាក់កជើង ក្នុងការប្រកួត UFC 264 នៅក្នុងទីក្រុង Las Vegas នៃសហរដ្ឋអាមេរិក ទល់នឹងកីឡាករ Dustin Poirier កាលពីថ្ងៃអាទិត្យ ទី11 ខែកក្កដា ឆ្នាំ កន្លងទៅ។
ការរងរបួស បាក់កជើងនេះ មិនមែនដោយសារតែការវាយពីសំណាក់គូប្រកួតឡើយ គឺដោយសារតែការទាត់ទៅលើគូប្រកួត ខុសបច្ចេកទេស ទើបបណ្ដាលឱ្យភ្លាត់បាក់បែបនេះ។ ជាលទ្ធផល អាជ្ញាកណ្តាល បានផ្តល់ជ័យជម្នះទៅឱ្យ Dustin Poirier ដែលបានឈ្នះ ទាំងមិនទាន់បានវាយបែកញើសផង នៅក្នុងទឹកទី1។
គួរឱ្យដឹងដែរថា ប្រកួតនេះ គឺជាប្រកួតដំបូងរបស់ Conor Mcgregor ក្រោយទើបតែវិលត្រឡប់មកកាន់សង្វៀនវិញ តាំងតែពីឆ្នាំ2016 តែបែរជាមកជួបរឿងអកុសលបែបនេះទៅវិញ៕