ក្លិបបាល់ទាត់ Manchester United កំពុងតែមានវិបត្តិខ្សែប្រយុទ្ធ ដោយក្រុមមួយនេះ កំពុងតែសម្លឹងមើលខ្សែការពារលំដាប់ពិភពលោកមួយចំនួន មកបំពេញទម្រង់របស់ខ្លួនដែលខ្វះខាតកាលពីរដូវកាលមុន ។
Raphaël Varane ត្រូវបានក្លិបមួយនេះ ដាក់គោលដៅ ដើម្បីនាំមកក្នុងពេលឆាប់ៗខាងមុននេះ ។ ដោយក្នុងនោះក្លិបបាល់ទាត់បិសាចក្រហមមួយនេះ បានស្នើរលុយចំនួន ៥០ លានដុល្លារ ដើម្បីត្រៀមទុកក្នុងការចរចារទិញកីឡាកររូបនេះ ។
Raphaël Varane គឺជាកីឡាករខ្សែការពារកណ្តាលដ៏រឹងមាំមួយរូប របស់ Real Madrid ដែលមានវ័យទើបតែ ២៨ ឆ្នាំតែប៉ុណ្ណោះ តែគេមានបទពិសោធន៍ច្រើនមែនទែន ដោយធ្លាប់ជួយឱ្យក្រុមស្តេចស Real Madrid និង ក្រុមជម្រើសជាតិបារាំងលើកពានយ៉ាងច្រើនសន្ធឹកសន្ធាប់ ៕