ប្រទេសចិន៖ ម៉ាស៊ីនខួងដីខ្នាតយក្ស ធំបំផុត ដែលត្រូវបានផលិតឡើងដោយប្រទេស ចិន ត្រូវបាននាំចេញពីរោងចក្រ នៅក្នុងខេត្ត Hunan កាលពីថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2021។
ឧបករណ៍ដែលមានឈ្មោះថា Jinxiu នេះ គឺជាម៉ាស៊ីនសម្រាប់ខួងជាផ្លូវរូងក្រោមដី។ Jinxiu មានបណ្ដោយប្រវែង 135 ម៉ែត្រ, ទទឹង 12.79 ម៉ែត្រ និងទម្ងន់រហូតដល់ 3,000 តោន។
វិស្វកររបស់ក្រុមហ៊ុន ឧស្សាហកម្មធុនធ្ងន់ សាងសង់ផ្លូវដែក ចិន (CRCHI) ឱ្យដឹងថា៖ ក្បាលរបស់ម៉ាស៊ីនខួងនេះមានធ្មេញប្រភេទធំ សរុប 8 ជួរ ហើយធ្មេញនីមួយៗ មានអង្កត់ផ្ចិត 19 អ៊ីញ (48 សម)។
(ក្នុងវីដេអូខាងលើនេះ គឺជា សកម្មភាពសាងសង់ផ្លូវក្រោមដី ដោយប្រើប្រាស់ម៉ាស៊ីនខួងខ្នាតយក្ស)
Jinxiu ប្រៀបបានទៅនឹងមហាយក្សដែលមានធ្មេញយ៉ាងរឹងមាំ អាចខួងដី និងថ្មបានដោយងាយ។ ម៉ាស៊ីននេះ នឹងត្រូវបានប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ នៅក្នុងការសាងសង់ផ្លូវដែក នៅក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន៕
ប្រភព៖ CCTV Plus
ប្រែសម្រួល៖ បុត្រា