ខ្ទង់ប្រាក់ឧបត្ថម្ភនេះ អនុវត្តសម្រាប់គ្រប់បុគ្គលិករបស់ក្រុមហ៊ុន Microsoft ទាំងនៅ សហរដ្ឋអាមេរិក ទាំងនៅទូទាំងសកលលោក។
នៅក្នុងសេចក្ដីកំណត់ចំណាំអំពីកិច្ចការផ្ទៃក្នុងមួយរបស់ Microsoft ដែល The Verge ទទួលបាន បង្ហាញថា ប្រាក់ឧបត្ថម្ភមួយលើកនេះគឺជា «ការកត់សម្គាល់សម្រាប់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមួយ ប្រកបដោយភាពចម្លែក និងពោរពេញដោយឧបសគ្គ ដែល Microsoft ទើបតែសម្រេចបាន»។
នាយិការងផ្នែកធនធានមនុស្សរបស់ Microsoft អ្នកស្រី Kathleen Hogan ឱ្យដឹងថា បុគ្គលិករបស់ Microsoft នៅទូទាំងពិភពលោក រាប់ចាប់ពីថ្នាក់ក្រោមនៃតំណែងអនុប្រធានក្រុមហ៊ុន ដែលធ្វើការមកដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 ក្នុងនោះ រួមទាំងបុគ្គលិកក្រៅម៉ោងធ្វើការ និងបុគ្គលិកធ្វើការស៊ីម៉ោង ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភនេះ។
បច្ចុប្បន្ន Microsoft មានបុគ្គលិកសរុបចំនួន 175,508 នាក់ នៅទូទាំងសកលលោក ប៉ុន្តែ បុគ្គលិករបស់ LinkedIn, GitHub និង ZeniMax មិនទទួលបានប្រាក់ឧបត្ថម្ភនេះទេ បើទោះ Microsoft ជាអ្នកគ្រប់គ្រងក៏ដោយ។ ដូច្នេះ ជាសរុប Microsoft នឹងចំណាយប្រហែល 200 លានដុល្លារ សម្រាប់ការឧបត្ថម្ភនេះ។ 200 លានដុល្លារអាមេរិកនេះ មិនទាន់ស្មើនឹងប្រាក់ចំណេញដែល Microsoft រកបានក្នុងរយៈពេល 2 ថ្ងៃនៅឡើយ។
បច្ចុប្បន្ន នៅលើផ្សារហ៊ុននៅ សហរដ្ឋអាមេរិក មានក្រុមហ៊ុនតែ 2 ប៉ុណ្ណោះ ដែលមានតម្លៃមូលធន (capitalization value) លើសពី 2 ម៉ឺនកោដិ ឬ 2 លានលាន (2,000,000,000,000) ដុល្លារអាមេរិក។
កន្លងទៅថ្មីៗនេះ ក្រៅពី Microsoft ក៏មានក្រុមហ៊ុនជាច្រើន បានផ្ដល់ប្រាក់ឧបត្ថម្ភបែបនេះដល់បុគ្គលិក ក្នុងនោះមានដូចជា Facebook (1.000 ដុល្លារ/បុគ្គលិកម្នាក់), Amazon (បន្ថែមប្រាក់សម្រាប់ការឈប់ថ្ងៃបុណ្យ 300 ដុល្លារ/ម្នាក់) និងក្រុមហ៊ុន BT (1.000 ផោន/ម្នាក់)។ល។
គិតចាប់ពី Covid-19 បានបង្ហាញវត្តមាន រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Microsoft រកបានប្រាក់ចំណូលប្រមាណ 160 ពាន់លានដុល្លារ ដោយសារផលិតផល និងសេវាកម្ម មានទីផ្សារជាងមុន៕
ប្រភព៖ The Verge
ប្រែសម្រួល៖ បុត្រា