Philippe Coutinho ត្រូវបានក្លិបបាល់ទាត់ FC Barcelona ប្រកាសលក់ចេញភ្លាមៗ ស្របពេលដែលក្លិបត្រូវការលុយច្រើនភ្លាមៗ ដើម្បីស្វែងរកកីឡាករចំណូលថ្មីមកជួយក្រុមក្នុងរដូវកាលថ្មី។
ចំពោះតម្លៃនៃការលក់ចេញកីឡាកររូបនេះ ត្រូវបានក្លិប Barcelona ដាក់តម្លៃធូរថ្លៃខ្លាំងបំផុត ពោលគឺត្រឹមតែ 21លានដុល្លារប៉ុណ្ណោះ ខណៈដែលក្លិប Barcelona ទិញយកមកក្នុងតម្លៃដល់ទៅជាង 150លានដុល្លារឯណោះ។
មូលហេតុដែលធ្វើឱ្យរូបគេធ្លាក់ថ្លៃខ្លាំងបែបនេះ គឺដោយសារតែគេ មិនស្ថិតនៅក្នុងជម្រើសដំបូងរបស់គ្រូបង្វឹកឡើយកាលពីរដូវកាលមុន ដោយសារតែបញ្ហារបូសជង្គង់រ៉ាំរ៉ៃញាំញី បូករួមទាំងពេលបង្ហាញខ្លួន ក៏ធ្វើមិនសូវបានល្អទៀត៕