មកទល់ពេលនេះ ខ្សែប្រយុទ្ធ Kylian Mbappe បានប្រកាសថា គេលែងចង់លេងឱ្យក្លិបនៅក្នុងប្រទេសបារាំងទៀតហើយ។ កីឡាករដ៏ល្អ ដែលបានជួយឱ្យបារាំងឈ្នះពាន World Cup កាលពីឆ្នាំ2018 នេះ ថែមទាំងបាននិយាយផងដែរថា រូបគេមិនចង់បន្តកុងត្រាថ្មី ជាមួយ PSG ទៀតឡើយ។
ប៉ុន្តែ មកដល់ពេលនេះ PSG មិនទាន់សម្រេចចិត្តលក់ Mbappe នៅឡើយ ដោយសារតែក្លិបនេះ នឹងប្រថុយ ចំណាយពេល 6ខែ ទៅមុខទៀត ដើម្បីបន្តបញ្ចុះបញ្ចូល ឱ្យកីឡាកររូបនេះ ចុះកុងត្រាថ្មីបន្តទៀត។
កីឡាករ Kylian Mbappe បានរងសម្ពាធជាច្រើន ក្រោយពីមិនអាចជួយ ឱ្យក្រុមជម្រើសជាតិបារាំងឡើងទៅកាន់វគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ Euro 2020 ក្រោយចាញ់បាល់ប៉េណាល់ទី ក្រុមស្វ៊ីស ខណៈដែល Mbappe គឺជាអ្នកដែលស៊ុតបាល់ចុងក្រោយ មិនចូល៕