Juan Manuel Mata García កីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់បិសាចក្រហម Manchester United ត្រូវបានក្លិបប្រកាសចុះកុងត្រាទទួលមកវិញ រយៈពេល 1រដូវកាល ពោលគឺនឹងគិតគូរកុងត្រាឡើងវិញ នៅខែមិថុនា ឆ្នាំ2022ខាងមុខ។
កីឡាកររូបនេះ ធ្លាប់ត្រូវបានក្លិប ManU ប្រកាសថា នឹងមិនបន្តកុងត្រាថ្មីទេ ក្រោយពីកុងត្រាចាស់ បានផុតកាលពីចុងខែមិថុនា ឆ្នាំ2021 ក្រោយពីលេងឱ្យក្លិបខ្លាំងរបស់អង់គ្លេសមួយនេះបាន 8រដូវកាល ដោយបានចូលលេង 189ប្រកួត នឹងរកបាន 34គ្រាប់។
អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ Juan Mata រូបនេះ ធ្លាប់មានប្រវត្តិល្អមិនណយឡើយ ដោយធ្លាប់លេងឱ្យក្លិបខ្លាំងៗ នៅអេស្ប៉ាញដល់ទៅ 2ក្លិប គឺ Real Madrid Castilla និង Valencia មុននឹងត្រូវបាន Chelsea នាំមកអង់គ្លេសកាលពីឆ្នាំ2011 ហើយបន្តមក ManU នៅឆ្នាំ2014៕