ខ្សែការពារ ជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Toni Kroos បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ក្រោយមិនអាចជួយក្រុម ឱ្យឡើងទៅកាន់វគ្គបន្តនៃពាន Euro 2020 ដោយត្រូវធ្លាក់នៅវគ្គ 18ក្រុមចុងក្រោយ បន្ទាប់ពីបរាជ័យ ក្រោមថ្វីជើងក្រុមខ្លាំង ជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល 2ទល់នឹង0។
ក្រោយបញ្ចប់ការប្រកួតនេះភ្លាម Toni Kroos បានប្រកាសថា រូបគេ បានសម្រេចចិត្តចូលនិវត្តន៍ ពីក្រុមជម្រើសជាតិហើយ ក្រោយពីធ្វើមិនបានល្អក្នុងការប្រកួតកន្លងមក តែ ទោះជាបែបនេះក្តី រូបគេក៏នឹងនៅតែបន្តលេង នៅក្លិបអធិរាជឈុតស Real Madrid ជាធម្មតា ព្រោះនៅសល់កុងត្រានៅឡើយ។
Toni Kroos ក៏បានបញ្ជាក់ផងដែរថា គេនឹងចូលនិវត្តន៍ពីអាជីពនេះតែម្តង ក្រោយបញ្ចប់កុងត្រានៅក្លិប Real Madrid នេះ ខណៈដែលកុងត្រារបស់គេនៅ Real Madrid នៅសល់ រហូតដល់ពេលបញ្ចប់រដូវកាល2023 ខាងមុខ៕